ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ខេង សុមេធ រំលឹកដល់កងកម្លាំងនៅខេត្តបន្ទាយមានជ័យ បន្តទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព
Mon,29 April 2024 (Time 01:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 32នាក់)

(បន្ទាយមានជ័យ)៖ ​នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ត្រូវបន្តសកម្មភាពទប់ស្កាត់ បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងនានានៅក្នុងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ការក្រើនរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ បានធ្វើឡើងនាថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងស្រុក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានកត់សម្គាល់ដោយកោតសរសើរផងដែរ ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងយោធា កងរាជអាវុធហត្ថ និងនគបាលក្នុងកិច្ចប្រជុំនោះថា ត្រូវចូលរួមគ្នាអនុវត្តឱបា្យនដាច់ខាត នូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ដូច្នេះសូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកម្លាំងនគរបាល និងកងរាជអាវុធហត្ថត្រូវមានកិច្ចសហការគ្នាល្អ បន្តបង្កើនការអង្កេតស្រាវជាវ លើមុខសញ្ញាបណ្ដាញបក្ខពួកជនសង្ស័យពាក់ព័ន្ធ ការ ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើស។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបន្តទៀតថា អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវជួយចូលរួមបង្កលក្ខណៈសហការគ្នាល្អជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនីមួយៗអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានកោតសរសើរ និងរំលេចស្នាដៃកងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកថ្មីៗនេះ បានបង្ក្រាបបទល្មើសដោយចាប់បានជនសង្ស័យ និងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើន ក្នុងបទល្មើសជួញដូរសារធាតុញៀន នៅបន្ទាយមានជ័យខេត្តជាប់ព្រំដែនកម្ពុជា ថៃ កសាងសំណុំរឿងបញ្ជូនតុលាការ។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យជាខេត្តភាគខាងលិចប្រទេសជាប់នឹងប្រទេសថៃ បញ្ហាប្រឈមសំរាប់ខេត្តនេះ គឺជួញដូរគ្រឿងញៀន និងការនាំចេញពលករខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ