ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្ដមសេនីយ៍ សៅ សុខា ជំរុញឱ្យកងកម្លាំងទាំងអស់ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អ
Thu,25 April 2024 (Time 03:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ខេត្តស្ទឹងត្រែង៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមេបញ្ជាការថ្មីនៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អ ។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា៖ចំពោះមេបញ្ជាអាវុធហត្ថដែលត្រូវទទួលភារកិច្ចថ្មីនេះ ត្រូវធ្វើជាថ្នាក់ដឹកនាំគំរូ ចេះគ្រប់គ្រង ចេះបង្កើនប្រសិទ្ធភាពការងារ ចេះផ្គត់ផ្គង់សម្ភារៈ និងផ្តល់ការលើកទឹកចិត្តដោយស្មើភាពគ្នា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កោតសរសើរចំពោះកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដែលកន្លងមកបានខិតខំក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្តជូនប្រជាពលរដ្ឋបានល្អ ។

សូមបញ្ជាក់ថា៖មេបញ្ជាការអាវុធហត្ថដែលត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មីនាពេលនេះ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ជាមេញ្ជាការថ្មី បន្តពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដែលត្រូវបានផ្ទេរទៅទទួលភារកិច្ចថ្មី នៅអាវុធហត្ថលើផ្ទៃប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ