ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៤
Wed,24 April 2024 (Time 07:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 36នាក់)

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំការប្រជុំជាមួយ អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ/អង្គភាព និងមន្ត្រីទទួលបន្ទុករៀបចំរបាយការណ៍ ត្រួតពិនិត្យសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៤ ដែលអនុវត្តដោយមន្ទីរ ការងារគ្រប់គ្រងលើវត្តមានមន្ត្រីប្រចាំថ្ងៃ ការលើកពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ទៅតាមការិយាល័យ/អង្គភាពក្នុងរចនាសម្ព័ន្ធមន្ទីរ ដែលរៀបចំធ្វើនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរបានគាំទ្រ និងបានផ្សព្វផ្សាយបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ហាមដាច់ខាតការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ