ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលមានផែនការ ប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% ត្រឹមឆ្នាំ២០៣០
Thu,07 March 2024 (Time 09:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ សមាជិកនៃសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ដឹកនាំដោយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមVCBA។ ក្នុងកិច្ចប្រជុំមានការចូលរួមពីតំណាងក្រុមហ៊ុន ជាសមាជិករបស់សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ចំនួន ១៦ក្រុមហ៊ុន ដែលភាគច្រើនកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។

ក្នុងជំនួបជាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនទាំងអស់ដែលបានសម្រេចដាក់ទុនវិនិយោគនៅកម្ពុជា ហើយកម្ពុជារំពឹងនឹងទទួលបានការពង្រីកវិនិយោគពីក្រុមហ៊ុននានាដែលមានស្រាប់នៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីកត្តាសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូនរួមមាន ផ្លូវល្បឿនលឿន កំពង់ផែ និងបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាមានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០%ត្រឹមឆ្នាំ២០៣០។

លោកឧកញ៉ា លេង រិទ្ធី តំណាងឱ្យសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ និងបានចែករំលែកបទពិសោធន៍របស់ខ្លួនលើការវិនិយោគលើវិស័យកសិកម្ម រួមមានវិស័យស្រូវអង្ករ និងកៅស៊ូ។ លោកប្រធាននឹងព្យាយាមចូលរួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់វិនិយោគិននៅវៀតណាមដើម្បីទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

សូមជម្រាបថា សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា (Vietnam-Cambodia Business Association) សរសេរអក្សរកាត់ VCBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានសមាជិកជាង ១០០ក្រុមហ៊ុន បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកគាំពារវិស័យធុរកិច្ចរវាងវៀតណាម-កម្ពុជា អភិវឌ្ឍន៍លើវិស័យធនធានមនុស្ស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យពាណិជ្ជកម្មផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ