ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា
Thu,07 March 2024 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យស្រង់ទិន្នន័យចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីយកមកសិក្សាឈ្វេងយល់ និងប្រៀបធៀបឱ្យបានច្បាស់លាស់ពីស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី លទ្ធផលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ដើម្បីអនុញ្ញាតឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ឆ្លើយតបនឹងបញ្ហាប្រឈមបានកាន់តែប្រសើរ និងទាន់ពេលវេលា ព្រមទាំងកាត់បន្ថយហានិភ័យផលិតកម្ម។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ក្រុមការងារ ត្រូវសិក្សាបន្ថែមពីមុខងារផ្កាយរណប (Satellite) នៃកម្មវិធី MAPscape ឱ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់ក្នុងការងារវាយតម្លៃតំបន់រងហានិភ័យទឹកជំនន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ