ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ស្នើឱ្យស្រ្តីក្នុងវិស័យយុត្តិធម៌ពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដើម្បីដើរឱ្យទាន់ការប្រែប្រួលក្នុងយុគសម័យថ្មី
Wed,06 March 2024 (Time 08:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឱ្យស្រ្តីដែលបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ទាំងមូល បន្តបង្កើន និងពង្រឹងសមត្ថភាពរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់ការប្រែប្រួលក្នុងយុគសម័យថ្មី។

ឯកឧត្តម កើត រិទ្ធ ស្នើដូចនេះក្នុងពិធីសំណេះសំណាល និងពិធីពិសាអាហារសាមគ្គីរួមគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងយុត្តិធម៌ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្រសួងយុត្តិធម៌។

ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងយុត្តិធម៌ ក៏ដូចជាស្ត្រីទាំងអស់នៅក្នុងវិស័យយុត្តិធម៌ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍវិស័យយុត្តិធម៌ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេស លើការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា សំដៅរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដែលជាកត្តាដ៏សំខាន់ក្នុងការជួយពង្រឹងស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាជួយពង្រឹងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យនេះ។

ស្របពេលដែលការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៤ លើទី១១៣ នេះ ធ្វើឡើងក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” លោកក៏បានស្នើឱ្យស្រ្តីដែលបំពេញការងារនៅក្នុងវិស័យយុត្តិធម៌ បន្តបង្កើនការចូលរួមរបស់ខ្លួននៅក្នុងវិស័យឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ម្យ៉ាងដើម្បីដើរឱ្យទាន់ការប្រែប្រួលនៃសង្គមជាតិក្នុងយុគសម័យថ្មី ដែលមានលក្ខណៈទំនើប និងជឿនលឿន និងម្យ៉ាងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងាររបស់ខ្លួន។

ដើម្បីជាការអបអរសាទរ និងដើម្បីធ្វើឱ្យបរិយាកាសកម្មវិធីនេះកាន់តែសប្បាយរីករាយ នៅក្នុងពិធីនេះមានការរៀបចំប្រគល់នូវបាច់ផ្កា ថវិកា និងវត្ថុអនុស្សាវរីយ៍ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តី ហើយបន្ថែមពីនេះ ក៏មានការរៀបចំកម្មវិធីចាប់រង្វាន់យ៉ាងច្រើន ដោយត្រូវបានរៀបចំជា២លើក ក្នុងនោះលើកទី១ ត្រូវបានរៀបចំជាពិសេសសម្រាប់តែមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជានារី និង លើកទី២ សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងយុត្តិធម៌ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ