ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ​ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»
Wed,06 March 2024 (Time 03:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងភរិយាថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជិត ៤០០នាក់ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានមកជួបជុំគ្នារៀបចំពិធីសំណេះសំណាល ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។

ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំសាលខេត្តបាត់ដំបង ក្រោមវត្តមាន លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពជុំវិញខេត្តផងដែរ ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រី រោត្តម មុនីនាថសីហនុ ព្រះវរ:មាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្កល ប្រទានជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះរួចមក។

ថ្លែងក្នុងពិធីនេះ លោក សុខ លូ បានឱ្យដឹងថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារផងដែរ។ ដោយកត្តាទាំងនេះហើយ ដែលធ្វើឲ្យបងប្អូនស្រ្តីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាពនៅកម្ពុជា ។

លោកអភិបាលខេត្តលើកឡើងពីប្រធានបទ «ស្រ្តី នឹងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់និងកាត់បន្ថយអំពើហិង្សា។

លោក សុខ លូ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តនឹងបន្តធ្វើកិច្វការជាច្រើនបន្ថែមទៀតឲ្យកាន់តែប្រសើឡើង ពិសេសលើកស្ទួយស្រ្តីទាំងអស់មានតួនាទី ជាថ្នាក់ដឹកនាំនៅតាមគ្រប់បណ្តាស្ថាប័នរដ្ឋក្នុងខេត្ត ដែលប្រមុខរាជរដ្ឋាភិបាល បានអនុវត្តកន្លងមក ហើយបន្តលើកកម្ពស់ស្រី្តបន្ថែមទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ