ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
២ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង១១លានដុល្លារ
Mon,04 March 2024 (Time 08:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 59នាក់)

ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរបានឱ្យដឹងថាក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៤ នៃការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានរបស់រដ្ឋមួយនេះរកចំណូលបានជាង ១១លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រយៈពេល ២ខែ ឆ្នាំ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ២៣៥ ៨៥០នាក់ ដែលរកប្រាក់ចំណូលបាន ១១ ២៣៤ ៦៧៥ដុល្លារអាមេរិក។

ដោយឡែក ក្នុងខែកុម្ភៈ មានទេសចរបរទេសសរុប ១២០ ៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុប ៥ ៧៣៦ ៦២១ដុល្លារអាមេរិក។

ទន្ទឹមនោះដែរ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ដល់ភ្ញៀវទេសចរអន្តរជាតិ រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៥ ៧៩៦នាក់ ស្មើនឹង ៨៦ ៩៤០ដុល្លារ។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីការលក់សំបុត្រទូក រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ២០៦ ២៩៨ដុល្លារ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ