ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ដ្រី ស សុខា ឲ្យអាជ្ញាធរធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស
Fri,29 March 2024 (Time 03:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។

ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ បូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា តាមរយៈការចុះបង្ក្រាបទីខារ៉ាអូ នាពេលកន្លងទៅ សមត្ថកិច្ចបានរកឃើញជនរងគ្រោះជាស្ត្រីទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានមេការបង្ខិតបង្ខំដោយ ត្រូវបានលក់ពីកន្លែងមួយ ទៅកន្លែងមួយទៀត។

ឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «សូមឲ្យបន្ត យកចិត្តទុកដាក់នៅតាមរង្គសាល ហើយជាពិសេសគឺ KTV នេះ អីឡូវ KTV នេះមានការបង្ខិតបង្ខំឲ្យទៅធ្វើការនៅទីនោះ ជាពិសេសគឺស្ត្រី ហើយជាលក្ខណៈមានមេការគេមួយ លក់តាមខេត្ត ពីខេត្តមួយ ទៅខេត្តមួយឲ្យទៅបម្រើនៅតាមរង្គសាល ឬមួយ KTV នោះ ហើយជាពិសេសសុំឲ្យត្រួតពិនិត្យបៀរហ្គាឌិន ហើយពេលខ្លះគាត់បើកខាងមុខតែបៀរហ្គាឌិន ប៉ុន្តែខាងក្រោយមានបន្ទប់ សូមឲ្យធ្វើបច្ចុប្បន្នភាព បន្ទប់នោះដើម្បីអី? បន្ទប់ដើម្បីច្រៀង ឬធ្វើអីលើសពីនេះទៀត សូមឲ្យត្រួតពិនិត្យ»។

ឧបនាយករដ្ឋមន្ដ្រីបន្ដថា ជាពិសេសខេត្តជាប់ព្រំដែន មានកាស៊ីណូ ត្រូវតែមានភាពម៉ឹងម៉ាត់ ជាមួយម្ចាស់កាស៊ីណូ អាចទៅរួចធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៊ីណូ ដើម្បីបញ្ជាក់ថា «មិនឲ្យមានការប្រើប្រាស់ ឬលក់គ្រឿងញៀន»។ លោកឧបនាយករដ្ឋមន្ដ្រីថា ប៉ុន្មានសប្តាហ៍មុននេះ សមត្ថកិច្ច បានចុះបង្ក្រាបគ្រឿងញៀនជិត ៤គីឡូក្រាម ដោយមានកិច្ចសហការជាមួយម្ចាស់ខារ៉ាអូខេ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ថ្មីៗនេះ សមត្ថកិច្ចជំនាញកម្ពុជា បានជួយស្ត្រីខ្មែរម្នាក់ ក្រោយចាញ់បោកមេខ្យល់ថា «រៀបអាពាហ៍ពិពាហ៍ជាមួយបុរសនៅប្រទេសចិន» ប៉ុន្តែក្រោយមក ស្ត្រីរងគ្រោះបានប្តឹងមកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ អន្តរាគមន៍ជួយសង្គ្រោះ បានទាន់ពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ