ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពតអំពាវនាវអ្នកពាក់ព័ន្ធត្រូវសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយបំផុសស្មារតី និងជុំវិញថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឲ្យបានគង់វង្សយូរអង្វែង
Fri,22 March 2024 (Time 08:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ​ កំពត អភិបាលខេត្តកំពត បានអំពាវនាវឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធត្រូវបន្តសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយបំផុសស្មារតី ជុំវិញការចូលរួមថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ឲ្យបានគង់វង្សយូរអង្វែង ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិសាសន៍របស់យើងទាំងអស់គ្នា។

ការណែនាំដូចនេះក្នុងឱកាសដែល អញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សម្បត្តិ វប្បធម៌ អរីយធម៌ខ្មែរ ផូរផង់ ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមយកចិត្តទុកដាក់ បំផុសស្មារតី ផ្សព្វផ្សាយសាបព្រោះ ឱ្យកូនខ្មែរយើងទាំងអស់គ្នាជ្រួតជ្រាប ចេះស្គាល់ ស្រលាញ់ អភិរក្សសម្បត្តិវប្បធម៌ខ្មែរ សម្រាប់មនុស្សជំនាន់ក្រោយ ហើយក៏អាចចូលរួមពាក់ព័ន្ធជុំវិញលើវិស័យទេសចរណ៍ សម្រាប់ប្រទេសជាតិយើងតទៅ ថ្ងៃអនាគតយូរអង្វែងផងដែរ។

បើតាមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត លោក គង់ ផល្លា បានលើកឡើងថា មន្ទីរបានបន្តការពាបុរាណស្ថាន រួមមាន៖ ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗទៀត។

ជាមួយគ្នានោះ ក្រុមការងារបានបន្តស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្ត បានចំនួន ៣១៥ទីតាំង សំណង់អគារ ផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំង សរុបបានចំនួន ៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។

មន្ទីរបានបោះបង្គោលការពារបុរាណស្ថាន ដែលប្រឈមខ្លាំង បានចំនួន៣ ក្រុង-ស្រុក បានកសាងសលាកបត្រស្ថានីយ៍បុរាណ បាន៤ក្រុង-ស្រុកស្មើនឹង ៧៩ បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់ កម្មសិទ្ធិ បុរាណស្ថានចំនួន ៤៣ប្លង់រឹង។

មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបិតិកភណ្ឌវប្បធម៌អរូបី ដល់ក្រុមសិល្បៈមហាជន បានចំនួន២២០ក្រុម ដើម្បីចុះក្នុងបញ្ជី មានដូចជា ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ