ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រី​កសិកម្ម​ឃុំ នៃ​ស្រុក​ព្រះនេត្រ​ព្រះ
Fri,22 March 2024 (Time 08:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 46នាក់)

ខេត្តបន្ទាយមានជ័យ៖ នា​រសៀល​ថ្ងៃព្រហស្បតិ៍ ទី​២១ ខែ​មីនា ឆ្នាំ​២០២៤នេះ ឯកឧត្តម​រដ្ឋ​មន្ដ្រី ឌិត ទីណា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​អនុសាសន៍​ដល់​មន្ដ្រី​កសិកម្ម​ឃុំ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ មាន​មន្ដ្រី​កសិកម្ម​ឃុំ​ចំនួន​៦​រូប ប្រចាំ​នៅ​ឃុំ​ចំនួន​៦ រួម​មាន ឃុំ​ព្រះនេត្រព្រះ ភ្នំលៀប ឃុំ​ប្រាសាទ ឃុំ​រហាល ឃុំទានកាំ និងឃុំ​ទឹកជោរ។

នៅ​ក្នុង​ជំនួប​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​សាកសួរ​អំពី​ជីវភាព និង​ការ​ចាប់​ផ្ដើម​ការងារ​របស់​មន្ដ្រី​កសិកម្ម​ឃុំ​ទាំង​៦​រូប ព្រម​ទាំង​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​មួយ​ចំនួន ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​ទាំង​៦ បំពេញ​តួនាទី​ភារកិច្ច​បាន​ពេញ​លេញ ល្អ​ប្រសើរ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។

បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី កម្មវិធី​គោលនយោបាយអាទិភាព​​ពង្រាយ​មន្ដ្រី​កសិកម្មឃុំ​ គឺ​ជា​ផ្នែក​មួយដ៏​សំខាន់ ក្នុង​ការ​​ជួយ​ប្រជាកសិករ តាម​រយៈ​ការ​ពន្យល់ ណែនាំ អប់រំ និង​រៀបចំ​ផែនការ​ផលិតកម្ម។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ណែនាំ​ដល់​មន្ដ្រី​កសិកម្ម​ឃុំ​ទាំង​៦​រូប ឱ្យ​ចុះ​ជាប់​ជាមួយ​កសិករ ហើយ​ត្រូវ​បម្រើបង​ប្អូន​ប្រជាកសិករ​​ឱ្យ​អស់​ទឹក​ចិត្ត​និង​លទ្ធភាពដែល​ខ្លួន​មាន​។

បន្ថែម​ពី​លើ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏​បាន​សង្កត់​ធ្ងន់​ពីការងារ​ចាំ​បាច់​របស់​មន្ដ្រី​កសិកម្ម​ឃុំ ដែល​ត្រូវ​ប្រមូល​ទិន្នន័យ​និង​ព័ត៌មាន​អំពី​ការងារ​កសិកម្ម​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន បញ្ចូន​ទៅ​កាន់​ថ្នាក់​កណ្ដាល។ បើ​តាម​ឯកឧត្តម​រដ្ឋមន្ដ្រី ទិន្នន័យ​និង​ព័ត៌មាន​នេះ មាន​សារៈ​សំខាន់​ណាស់ ក្នុងការ​​រៀបចំ​យុទ្ធសាស្ត្រ និង​គោលនយោបាយ ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្មនៅ​តាម​មូលដ្ឋាន​នីមួយ​ៗ ព្រម​ទាំង​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ករណី​ចាំ​បាច់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ