ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ សមត្ថភាពគ្រូពេទ្យទាំងរដ្ឋ, ឯកជន ឬអង្គការ ត្រូវធានាការបណ្តុះបណ្តាលស្តង់ដារតែមួយ
Wed,20 March 2024 (Time 07:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងធនធានមនុស្ស លើប្រព័ន្ធវិស័យសុខាភិបាល ជាកិច្ចការងារមួយសំខាន់ ដែលទាមទារឲ្យធានាបាន នូវការបណ្តុះបណ្តាស្តង់ដារតែមួយ មិនថាមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន​ ឬអង្គការណាមួយឡើយ ។

ការកំណត់ស្តង់ដារតែមួយនេះ ត្រូវបានសម្តេចធិបតី យល់ថា គ្រប់ក្រុមគ្រូពេទ្យមិនថានៅទីណា ត្រូវយល់ដឹងច្បាស់ អំពីការវិនិច្ឆ័យជំងឺ និងច្បាស់អំពីការប្រើប្រាស់ថ្នាំ ដែលជាហេតុនាំឲ្យការកសាងធនធានមនុស្ស នៅតែជាគន្លឹះសំខាន់ មិនអាចខ្វះបាន ។

ក្នុងពិធី “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “​គោលដៅធំរបស់យើង គឺដាក់ទិសដៅ​ទៅលើមនុស្ស បើយើងនិយាយពីការកសាងធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល យើងត្រូវផ្តោតទៅលើការកសាងសមត្ថភាព និងការរៀបចំ ដើម្បីទាញយកធនធានមនុស្សទាំងនោះ មកបម្រើនៅក្នុងប្រទេសជាតិរបស់យើង”។

ជាមួយគ្នានេះ សម្តេចធិបតី បានអះអាងថា “មិនថានៅក្នុងវិស័យសុខាភិបាលរបស់រដ្ឋ វិស័យឯកជន វិស័យសាធារណៈ ឬតាមបណ្តាអង្គការ ការបណ្តុះបណ្តានេះ នឹងចែករំលែកទាំងអស់ ទៅណាក៏ដោយ នៅតែព្យាបាលប្រជាពលរដ្ឋយើង ទៅណាក៏ដោយ ​នៅតែព្យាបាល ដែលត្រូវការការព្យាបាលនៅកម្ពុជា មិនថាពេទ្យអង្គការ មិនថាពេទ្យឯកជន មិនថាពេទ្យរដ្ឋទេ គឺត្រូវធានានូវសមត្ថភាពឲ្យដូចគ្នា”។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “មិនអាចថាស្តង់ដារនៅពេទ្យរដ្ឋខ្ពស់ជាងស្តង់ដារអី អត់ទេ ។ ជីវិតមនុស្សត្រូវការដូចគ្នា វះឲ្យត្រូវ ឲ្យថ្នាំខ្ញុំឲ្យចំ សមត្ថភាព និងការទទួលខុសត្រូវដូចគ្នា ជីវិតមនុស្សមួយដូចគ្នា មិនថាគាត់សម្រាកព្យាបាល នៅពេទ្យខេត្ត ឬមួយពេទ្យរាជធានី ពេទ្យរដ្ឋ និងពេទ្យឯកជន យើងត្រូវទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យប្រព័ន្ធសុខាភិបាល ឲ្យគុណភាពសេវានេះទៅបាន ។ ធំបំផុតមួយ គឺកត្តាមនុស្ស ត្រូវធានានូវការកសាង ធនធានមនុស្ស”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ គូសរំលេចថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍សង្ក្រាន្តនេះ ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ ក៏លេងកម្សាន្តផងដែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភាប្រកាសលទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ រំលឹកប្រវត្តិនៃការបង្កើតព្រឹទ្ធសភា ដើម្បីបំបែកភាពទាល់ច្រកនយោបាយកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ()

វីដែអូ