ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំនិងអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចនៅស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌដែលឯកឧត្តម និងគណៈប្រតិភូត្រៀមចូលរួម«ទេវិកាលើកទី៣ ស្តីពីការផ្សព្វផ្សាយអន្តរជាតិ»នៅខេត្តយូណានពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។នេះជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាតាមរយៈការផលិតនិងផ្សព្វផ្សាយព័ត៌មាន និងឯកសារផ្សេងៗដើម្បីបង្កើនការ យល់ដឹង និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ