ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង
Fri,06 December 2024 (Time 01:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

(ព្រៃវែង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញជាធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកជាមន្ត្រីរាជការ និងបំពាក់មេដាយជូនមន្រ្តី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ស៊ួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រែវែងជាច្រើនរូប។

ថ្លែងក្នុងអង្គពិធីលោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនដែលបាន ដឹកនាំ គ្រប់គ្រង និងខិតខំប្រឹងប្រែងអនុវត្តការងារក្នុងវិស័យទៅបានល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសលើការពង្រឹងប្រសិទ្ធភាពការងារ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ។

ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី ក៏បានណែនាំ ដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរ-ស្ថាប័នចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវប្រឹងប្រែងអស់កម្លាំងកាយចិត្តប្រើប្រាស់ធនធានមនុស្សឱ្យអស់សក្តានុពលដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាល លើវិស័យដែលខ្លួនទទួលខុសត្រូវ។ បន្ថែមពីនេះលោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ថា គ្រប់ខ្សែផ្លូវអាចខូចខាតដោយកត្តាចៃដន្យ ឬប្រធានស័ក្តិ តែមិនអាចខូចខាតដោយការសាងសង់គ្មាន ឬខុសបច្ចេកទេសនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ