ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ផ្តាំមន្រ្តីអាវុធហត្ថថ្មីត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងមិនត្រូវជឿតាមការញុះញង់របស់ក្រុមជនអគតិមានបំណងបំផ្លិចបំផ្លាញសន្តិភាពនោះទេ
Thu,05 December 2024 (Time 08:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។

លោក សុខ លូ បានផ្តាំយោធិនទាំងអស់ត្រូវគោរពវិន័យ ខិតខំប្រឹងប្រែងហ្វឹកហាត់ យកចំណេះជំនាញមកបម្រើ ប្រជាពលរដ្ឋ ជាពិសេសដាច់ខាតកងកម្លាំងត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនអគតិដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាពនោះទេ។

លោកបានបន្តថា ទោះក្នុងតម្លៃណាក៏ដោយ កងកម្លាំងដាច់ខាតត្រូវការពារសុខសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ខណៈសន្តិភាពរកបានដោយលំបាកតាមរយៈការបូជាសាច់ស្រស់ឈាមស្រស់ ប៉ុន្តែការការពារសុខសន្តិភាពកាន់តែពិបាក ប្រសិនបើធ្វេសប្រហែសតែបន្តិច ប្រទេសជាតិនឹងវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមជាមិនខាន។

លោក សុខ លូ បានណែនាំយោធិនទាំងអស់ត្រូវធ្វើជាគំរូរបស់ប្រជាពលរដ្ឋ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន។

លោកអភិបាលខេត្ត បានរំលឹកពីបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីកិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

បន្ទាប់ពីបណ្ដេញចេញពីក្របខ័ណ្ឌ, មន្រ្តីរាជការ និងកងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនថែមទៀតផង។ តំណាងយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី បានប្ដេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពអនុវត្តន៍ម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា យោធិន នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ទើបជ្រើសរើសថ្មីដែលបានប្រឡងជាប់ជាស្ថាពរមានចំនួន៥២នាក់ និងជាប់ត្រៀមបម្រុង៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប៦០១នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ