(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ នៅបរិវេណស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដឹកនាំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ ២០២៥ សម្រាប់អនុវត្តបន្ត ។ក្នុងសន្និបាតនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្រ្តីនគរបាលពាក់ ព័ន្ធជាច្រើនរូបទៀត។តាមរបៀបវរ:សន្និបាតនេះនឹងប្រព្រឹត្តិទៅក្នុង រយៈពេលមួយថ្ងៃ ដែលពិធីបិទសន្និបាតនឹងប្រារព្វធ្វើនៅ រសៀលថ្ងៃ ដដែល ក្រោមអធិបតីភាព របស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈអភិបាលខេត្តបាត់ដំបង ដោយ មានការបំពាក់ឋានន្ត រ សក្តិដល់នាយនគរបាលជាតិ និងប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ