(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់រង្វាន់ម៉ូតូចំនួន១៣គ្រឿង និងថវិកាសប្បុរសជនលើកទឹកចិត្តដល់សិស្សប្រឡងមធ្សមសិក្សាសញ្ញាបត្រទុតិយភូមិនិទ្ទេស A ឆ្នាំ២០២៣-២០២៤ ចំនួន១៣នាក់។ពិធីនេះមានការអមដំណើរទទួលស្វាគមន៍ដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ថុងណា រ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងអភិបាលរងខេត្តរួមទាំងមន្ត្រីក្រោមឱបាទ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាព្យាណាបាលសិស្ស នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះខេត្តកោះកុង។សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ជនរួមជាតិត្រូវដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈះ-ឈ្នះ ដែលនាំនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋទូទាំងប្រទេស។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដើម្បីធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើន មានការអភិវឌ្ឍ ត្រូវពឹងផ្អែកទៅសមត្ថភាពចំណេះវិជ្ជា ដូច្នេះក្មួយត្រូវស្វែងយល់ក្នុងការសិក្សាក្រេបយកចំណេះវិជ្ជាពីសាស្រ្តាចា្យ ដើម្បីបង្កើនធនធានមនុស្ស ពីព្រោះសម័យនេះបច្ចេកទេសបច្ចេកវិជ្ជាទំនើបៗណាស់ ដូច្នេះក្មួយៗត្រូវផ្តោតទៅលើការសិក្សាជាចម្បង។សម្តេចពិជ័យសេនា ក៏បានកោតសសើរទៅលើផ្នែកវិស័យអបរំដែលសាស្រ្តាចារ្យខិតខំបណ្តុះបណ្តាលការបង្ហាត់បង្រៀន ដល់ការសិក្សាឲ្យកាន់មានធនធានមនុស្សមានកំណើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ខេត្តកោះកុងមិនដែលមានសិស្សប្រឡងជាប់និទ្ទេស A ប្រឡងជាប់រហូតមានចំនួន១៣នាក់ទេ ទើបតែឆ្នាំសិក្សា២០២៣-២០២៤នេះទេ។ សម្តេចក៏បានអរគុណដល់វិស័យអបរំ ដែលជាថ្នាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ