(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះកន្លងទៅ។នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា គោលបំណងសំខាន់ នៃការរៀបចំសន្និបាតនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ស្ថានការណ៍សន្តិសុខសង្គម និងវាយតម្លៃលទ្ធផលការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០២៤កន្លងទៅ សំដៅដកស្រង់នូវបទពិសោធន៍រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារដែលជាមូលដ្ឋានក្នុងការលើកម្ពស់ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២៥ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអះអាងថា អង្គសន្និបាតបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ ដែលមានការធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាលើ ប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖*ប្រធានបទទី១៖ គឺការងារប្រយុទ្ធប្រឆាំងបទល្មើស ដោយផ្ដោតលើចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងវិធានការដោះស្រាយនាពេលខាងមុខ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា*ប្រធានបទទី២៖ គឺការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយផ្ដោតលើ Scammed Online, Game Online អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ អំពើឆបោកគ្រប់ទម្រង់*ប្រធានបទទី៣៖ គឺការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ការដាក់ចេញនូវប្រធានបទទាំង៣នេះ គឺដើម្បីប្រមូលនូវបទពិសោធន៍ល្អៗ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងតាមរយៈការធ្វើបទបង្ហាញ និងបទអន្តរាគមន៍របស់វាគ្មិន ដែលជាអគ្គស្នងការរងទទួលផែនជំនាញ និងស្នងការនគរបាលរាជធានី-ខេត្តមួយចំនួន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ