ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គស្នងការនគរបាលជាតិ ណែនាំប៉ូលិសទាំងអស់ឱ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ មនសិការ និងវិជ្ជាជីវៈ
Mon,30 December 2024 (Time 01:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំសកល និងចូលឆ្នាំថ្មី២០២៥ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសារលិខិតជូនពរទៅមន្ត្រី និងកងកម្លាំង ដោយភ្ជាប់ជាមួយការដាស់តឿនស្មារតីប៉ូលិសទាំងអស់ ឱ្យបម្រើពលរដ្ឋដោយអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ មនសិការ និងវិជ្ជាជីវៈ។

តាមសារលិខិតជូនពរដដែល នាយឧត្តមសេនីយ៍ ស ថេត បានសរសើរពីសមិទ្ធផលការងារនានាដែលកងកម្លាំងបានបំពេញក្នុងឆ្នាំ២០២៤ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងអស់ប្រកបដោយឆន្ទៈមោះមុត ការប្តេជ្ញាចិត្តដើម្បីការពារសន្តិសុខ និងសន្តិសុខសង្គម។ ក្រៅពីការជូនពរ មេនគរបាលរូបនេះ ក៏បានក្រើនរំលឹកទៅគ្រប់កងកម្លាំងនគរបាលទាំងអស់ឱ្យខិតខំបំពេញការងារ យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខជាតិ ជាគំរូដ៏ល្អដល់ពលរដ្ឋ ក៏ដូចជាប្រកាន់ខ្ជាប់តួនាទី និងវិន័យក្នុងការបម្រើពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា “ទន្ទឹមនេះក៏សូមណែនាំឱ្យបងប្អូនទាំងអស់ បន្តធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់”។

លើសពីនេះ នាយឧត្តមសេនីយ៍បញ្ជាក់ឱ្យកងកម្លាំងក៏ត្រូវបន្តយកចិត្តទុកដាក់ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៥ ដែលជាភារកិច្ចមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែករបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ