ព្រៃវែង ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅជិតផ្សារកអណ្តើក ខេត្តព្រៃវែង ដោយសមត្ថកិច្ចបានផ្ទុះអាវុធជាច្រេីនគ្រាប់ និងបណ្តាលឲ្យរថយន្តម៉ាក Starex ពណ៌ស ស្លាកលេខ ភ្នំពេញ2BS-0374 បែកកញ្ចក់ផ្នែកខាងក្រោយ និងផ្ទុះកង់ទាំងបួនគ្រាប់ ព្រមទាំងរងរបួសតៃកុង និងអ្នកជិះក្នុងរថយន្ត មានទាំងមនុស្សស្រីនិងកូនក្មេងផងដែរ។ហេតុការណ៍នេះបានកើតឡើង នៅវេលារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។បេីយោងតាមគណនីហ្វេសប៊ុករបស់លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងមុននេះបានសរសេរថា មានករណីផ្ទុះអាវុធនៅចំណុច កអណ្តើក! ភ្លាមៗកម្លាំងប្រតិកម្មឃាត់បានទាំង២ភាគី ជាបឋមផ្តើមចេញពីប្រតិបត្តិការកម្លាំងថ្នាក់ជាតិ តាមបង្ក្រាបបទល្មើសព្រហ្មទណ្ឌពី ខេត្តស្វាយរៀងមក សូមពលរដ្ឋកុំភ្ញាក់ផ្អើល!ពាក់ព័ន្ធករណីនេះភ្នាក់ងារ PCN មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបាននោះទេ ប៉ុន្តែទោះបីជាយ៉ាងណា យេីងរង់ចាំតាមដានបន្តថា ករណីផ្ទុះអាវុធឃាត់រថយន្តនេះ បណ្តាលឲ្យមានអ្នករងរបួសផងនោះ តើគឺជាករណីអ្វីពិតប្រាកដ?ព័ត៌មានលម្អិត នឹងមានផ្សាយជូនជាបន្តបន្ទាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ