ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជេីញជាអធបតី ក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិព្រែក សំរោងទី១ និងភូមិព្រែកសំរោងទី២ ស្ថិតក្នុងឃុំ ខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះផងដែរ មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនិងឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋានស្រុកឆ្លូង ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញរដ្ឋបាលខេត្ត លោក លោកស្រី មេបញ្ជា មេបញ្ជាការរង នៃកងកម្លាំងទាំងបីភេទ និងប្រជាពលរដ្ឋមកចូលរួម និងទទួលវិញ្ញាបនបត្រសម្កាល់អចលនវត្ថុប្រមាណជាង ៧១២នាក់។ នៅក្នុងឱកាសនេះ លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តក្រចេះ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តក្រចេះ បានធ្វេីសេចក្តីរាយការណ៍ ពីការអនុវត្តការងារ នៅក្នុងភូមិព្រែកសំរោងទី១ និង ភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានសម្រេច ចំនួន ១.២២៩ បនបត្រ ស្មេីនិង ៧១២ គ្រួសារនិងបានប្រគល់ជូនប្រជាពលរដ្ឋ នាឱកាសនេះដោយក្តីមោទន: ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ អញ្ជេីញមានប្រសាសន៍ សំណេះសំណាល និងសួរសុខទុក្ខនូវការផ្តាំផ្ញេីពីសំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រជាប្រធានគណៈបក្សប្រជាជនកម្ពុជា និងសម្តេច កិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី្ន ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា រួមនិង សម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក ជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី និងបានជូនពរដល់ ពុក ម៉ែ បងប្អូន សូមមានសុខភាពល្អទាំងអស់គ្នា រកសុីទទួលមានបាន នៅគ្រប់ក្រុមគ្រួសារ ចេះស្រលាញ់ និងសាមគ្គីគ្នាជាធ្លុងមួយរវាង ខ្មែរ និងខ្មែរ ដោយមិនរេីសអេីង ។ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍បន្តថា ពុកម៉ែ បងប្អូនយេីងបានមកទទួលវិញ្ញាបនបត្រ នាឱកាសនេះ គឺប្រាកដជាអាចមានលទ្ធភាពក្នុងប្រេីប្រាស់បានត្រឹមត្រូវស្របច្បាប់ ហេីយមិនអ្នកណាមករំលោបបំពានបានឡេីយ ហេីយអាចបង្កេីនសេដ្ឋកិច្ចគ្រួសារបានមួយកំរិត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពន្យល់ ពុក ម៉ែបងប្អូន ពីការលះបង់របស់សម្តេចតេជោ ដេីម្បីជាតិ និងដេីម្បីប្រជាជនយេីងរហូតមកពេលបច្ចុប្បន្នគឺមាន ៣ ធំៗ៖ -លះបង់លេីកទី1 នូវឆ្នាំ ១៩៧៧ នៅថ្ងៃទី ២០ ខែមីថុនា លោកលះបង់នូក្រុមគ្រួសារ របស់លោក ដេីម្បីចូលព្រៃ ហេីយក៍បានរៀបចំកម្លាំង តស៊ូដេីម្បី ប្រឆាំងនឹងរបប ខ្មែរក្រហម បានរំដោះជាតិ និងប្រជាជន ឱ្យរួចរស់រាណមានជីវិត រហូតមកដល់សព្វថ្ងៃនេះ ។ -ការលះបង់ទី ២ គឺសម្តេច តេជោ បានចូលក្នុងចង្កោមនៃរបប ខ្មែរក្រហម ក្នុងអំឡុងទស្សវត្ត ឆ្នាំ ១៩៩០ បានអនុវត្តនយោបាយ ឆ្នះ ឆ្នះ ជានយោបាយមួយ នាំមកនូវសុខសន្តិភាព ពេញលេញជូនដល់ជាតិ និងប្រជាជន តាមរយៈការរំលាយអង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម ។ - ការលះបង់ទី ៣ គឺលះបង់នូវអំណាច ដែលក្នុងនាមជានាយករដ្ឋមន្រ្តី ជូនអ្នកបន្តវេណ ក្នុងភាពសុខសាន្ត ជូនប្រជាជនកម្ពុជា បន្តទៅអនាគត និងមិនមានភាពចលាចលអី្វឡេីយ សម្រាប់ប្រទេសជាយេីង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ