ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក
Wed,25 December 2024 (Time 11:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

(បាត់ដំបង)នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូកអំពីការជ្រើសរើស គណៈកម្មការសម្រាប់គ្រប់គ្រងផ្សារ ក្នុងការថែរក្សាអនាម័យ សណ្តាប់ធ្នាប់ផ្សារបឹងឈូក ខណៈពេលដែលរដ្ឋបានទទួលយកផ្សារពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងផ្ទាល់ និងផ្តល់សិទ្ធិជូនអាជីករគ្រប់គ្រងបានពេញមួយជីវិត។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះសម្ដេចក៏បានមានប្រសាសន៍ណែនាំផ្តល់ជម្រើសចំនួន២ ក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងផ្សារឡើងវិញគឺ ទី១ រដ្ឋបាលខេត្តជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង និងស្វែងរកដៃគូសហការជាមួយអ្នកវិនិយោគឯកជនដើម្បីរៀបចំអនាម័យ សណ្តាប់ធ្នាប់ ដូចផ្សាររដ្ឋផ្សេងៗដែរ។ជម្រើសទី២ សម្តេចធិបតីបានណែនាំឱ្យអាជីវករប្រមូលគ្នាបោះឆ្នោតជ្រើសរើសគណៈគ្រប់គ្រងផ្សារ ដើម្បីចាត់ចែង រៀបចំអនាម័យ សណ្តាប់ធ្នាប់ ដោយខ្លួនឯងផ្ទាល់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ