ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្រ្តា ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលប្រឡងជាប់ «និទ្ទេស A» ចំនួន៥៦នាក់ នៅទូទាំងខេត្តក្រចេះ
Mon,23 December 2024 (Time 07:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ចំនួន៥៦នាក់ នៅទូទាំងខេត្តក្រចេះ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

ពិធនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស ចំរ៉ុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់អំណោយលើកទឹកចិត្តសិស្សនិទ្ទេស A ដោយក្នុងម្នាក់ៗទទួលបានជាសម្ភាររួមមាន៖ នាឡិកា Honor Choice ០១គ្រឿង, Honor Tumblr ០១គ្រឿង, Honor Mouse Pad ០១គ្រឿង, សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ០១ក្បាល, សៀវភៅ «លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ០១ក្បាល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ