ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ
Mon,23 December 2024 (Time 10:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តការណ៍ ASEAN Mitsubishi Electric Cup™ 2024។

ដោយមើលពីការខិតខំប្រឹងប្រែង និងកម្រិតនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រសើរជាងមុន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសប្បុរសជន បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះបីជាមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ។

បន្ថែមពីនេះ ដោយបានពិនិត្យមើលនៅក្នុងការពង្រឹងក្រុមជម្រើសជាតិកម្ពុជា នៅពេលអនាគត ក៏បានលើកឡើងនូវគោលបំណងដែលនឹងត្រូវអនុម័តក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅដើមឆ្នាំ ២០២៥ គឺការបែងចែកចំណូលពីការលក់សំបុត្រនៃការប្រកួតក្នុងទឹកដីទាំងអស់ បន្ទាប់ពីទូទាត់ចំនាយនៃការរៀបចំការប្រកួត និងបង់ពន្ធជូនរាជរដ្ឋាភិបាលរួច ទឹកប្រាក់សល់ពីនោះនឹងធ្វើការបែងចែកជា ៤ផ្នែកដូចខាងក្រោម៖

១. ចំណូល ២៥% ផ្ដល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា
២. ចំណូល ២៥% ផ្ដល់ជូនក្លិបបាល់ទាត់ដែលមានកីឡាករជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍
៣. ចំណូល ២៥% សម្រាប់ការថែទាំសុខភាព និងសុខុមាលភាពរបស់កីឡាករ
៤. ចំណូល ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនាយទៅលើការអភិវឌ្ឍបាល់ទាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ