ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានគម្រោងណាមួយដាក់ភាសាប្រទេសដទៃ ជាពិសេសគឺភាសាវៀតណាមតែម្តង ដាក់បញ្ចូលក្នុងកម្មវិធីសិក្សានោះឡើយ។ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ថ្លែងថា ប៉ុន្មានថ្ងៃមកនេះមានបុគ្គលមួយចំនួនតូច បានផ្សព្វផ្សាយបែបបំភ្លើសការពិតថា ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិ ដោយសម្តេចបានឆ្លើយតបថា ការផ្សព្វផ្សាយបែបនេះគឺជាការញុះញង់ និងមានចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមក លើថ្នាក់ដឹកនាំ និងក្រសួងអប់រំ។ជាមួយគ្នានេះសម្តេចធិបតីក៏បានអំពាវនាវដល់បណ្តាសាលាឯកជននានាទាំងអស់ឲ្យដាក់កម្មវិធីសិក្សាជាភាសាខ្មែរ ច្រើនជាងភាសាបរទេសផងដែរ ដើម្បីលើកកម្ពស់ដល់ភាសាជាតិ ហើយសម្តេចក៏បានណែនាំឲ្យក្រសួងអប់រំ យុវជន និង កីឡាបន្តកែទម្រងកម្មវិធីសិក្សាសម្រាប់ថ្នាក់មូលដ្ឋានដោយផ្តោតជាសំខាន់លើភាសាខ្មែរជាសំខាន់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ