ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស «ភាសាខ្មែរ» នៅតែជាភាសាជាតិ ក្នុងកម្មវិធីអប់រំ របស់ប្រទេសកម្ពុជាតែមួយគត់។ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានការដាក់បញ្ចូលភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ។សម្តេចធិបតី បញ្ជាក់ថា «នៅមិននៅ មានគេស្រែកថា ក្រសួងអប់រំ ដាក់បញ្ចូលភាសាវៀតណាម ជាភាសាជាតិ អត់មានទេ ខ្ញុំ សូមបញ្ជាក់ ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅភាសាជាតិ តែមួយគត់របស់កម្ពុជា។ គ្មានដាក់ភាសាបារាំង គ្មានដាក់ភាសាអង់គ្លេស គឺគ្មានទេ។ ពីមុន សង្គ្រាម ចង់ប្រឡងបាក់ឌុប ទាល់តែយើងចេះទាំងខ្មែរ និងបារាំង»។សម្តេចធិបតី បានបន្ថែមថា ភាសាផ្សេងៗ ដូចជា៖ អង់គ្លេស ជប៉ុន ជាដើម គឺជាភាសារៀនបន្ទាប់បន្សំ។ ប៉ុន្ដែភាសាជាតិ ក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់ ដូច្នេះទើបក្រសួងអប់រំ ដាក់ទិសដៅ ពង្រឹងមូលដ្ឋានភាសាខ្មែរ ឱ្យកាន់តែរឹងមាំ តាំងពីថ្នាក់បឋម។ គ្មានផែនការយកភាសាណា មកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ។សម្តេចធិបតី បន្ថែមថា បច្ចុប្បន្នភាសាខ្មែរ បានដាក់បញ្ជូនទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យកូនខ្មែរប្រើប្រាស់ កាន់តែច្រើន។ លើសពីនេះ សម្ដេច ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភ និងអះអាងថា រាជរដ្ឋាភិបាល គ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ ព្រោះភាសាខ្មែរតែមួយគត់ ជាភាសាជាតិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ