ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនតែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។សម្តេចធិបតី បានថ្លែងថា ដីធ្លីគឺជាទ្រព្យសម្បត្តិសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនថាពលរដ្ឋនៅទីក្រុង ឬនៅស្រែចំការនោះទេ ដូច្នេះសម្តេចសូមឲ្យមានការវាស់វែងដីធ្លីនេះឲ្យបានត្រឹមត្រូវបំផុតមិនថាដីរដ្ឋ ឬឯកជននោះឡើយ។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ដីគឺជាមូលដ្ឋានសំខាន់សម្រាប់ការបង្កបង្កើនផលចិញ្ចឹមជីវិតនិងអាចលក់ដូរចែកទ្រព្យជូនកូនចៅសម្រាប់កសាងផ្ទះនិងធ្វើការបង្ករបង្កើនផលនិងដាំដំណាំផ្សេងៗ។សម្ដេចធិបតី បានបញ្ជាក់ថា ក្នុងរយៈពេលជាង ៥០០ឆ្នាំកន្លងមកនេះយើងមិនអាចវាស់វែងដីធ្លីបាននោះទេ ដោយសារមានតំបន់ខ្លះមានសង្គ្រាមប៉ុន្តែបច្ចុប្បន្ននេះយើងអាចវាស់វែងបានទូទាំងប្រទេសដោយប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ