ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំធ្វើយ៉ាងណាបន្តចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ ដែលនេះហើយជាផលនៃសន្តិភាព។ក្នុងឱកាសអញ្ជើញ ប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ លើបញ្ហាដីធ្លីនេះ ជាពិសេសរាជរដ្ឋាភិបាល បានខិតខំដោះស្រាយរាល់ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋទៅតាមយន្តការនានា ។សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «នេះជាអ្វីដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តខិតខំដឹកនាំ ដើម្បីឆ្លើយតប ជាមួយនឹងប្រជាពលដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោត ផ្តល់ការគាំទ្រ ដល់រាជរដ្ឋាភិបាល ដល់គណបក្សប្រជាកម្ពុជា ដើម្បីឱ្យបម្រើដល់ប្រជាជន ចឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងវិស័យដីធ្លី គឺមានតែខិតខំធ្វើយ៉ាងណា វាស់វែងឱ្យចប់ ផ្តល់កម្មសិទ្ធិឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ហើយបង្កលក្ខណៈឱ្យកាន់តែមានតម្លៃ និងមានឱកាសច្រើន នៅក្នុងការប្រើប្រាស់ដីធ្លី ឱ្យប្រជាជននៅគ្រប់ទីកន្លែងបានផល នេះហើយជាការប្តេជ្ញាចិត្ត» ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ