(បាត់ដំបង)នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងបង្កើនភាពស្និទ្ធស្នាលជាមួយមន្រ្តីនគរបាលក្នុងផែនការងារនគរបាលព្រហ្មទណ្ឌ ក្នុងនោះលោកស្នងការរង ក៏បានលើកឡើងនូវចំណុចមួយចំនួនដូចជាៈ -ត្រូវបំពេញការងាររបស់ខ្លួនឱ្យបានល្អ និងប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ល្អ តម្លាភាព សុក្រិត្យភាព រាល់ពាក្យសំដីអាកប្បកិរិយាទន់ភ្លន់តែម៉ឺងម៉ាត់ក្នុងការងារ និងមានសាមគ្គីភាពផ្ទៃក្នុង-រកដំណោះស្រាយលើបញ្ហាប្រឈម និងលើកផែនការការងារបន្តសម្រាប់ខែថ្មី ក្នុងឆ្នាំថ្មីខាងមុខក្នុងកិច្ចប្រជុំនោះដែរក៏មានការចូលរួមពី លោកនាយការិយាល័យទាំង៣ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ លោក-លោកស្រីនាយរងការិយាល័យ ។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ