ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង រួមដោយលោក លោក ស្រីជាស្នងការរង បានជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចនៅស្រុកជាប់ព្រំដែន កម្ពុជា-ថៃ ដែលក្នុងនោះមានកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ និងកម្លាំងក្នុងអធិការដ្ឋាននគរបាលស្រុកកំរៀង។កិច្ចសំណេះសំណាលនេះលោកឧត្តមសេនីយ៍ទោ ស្នងការបានត្រួតពិនិត្យមើល អំពីសកម្មភាពការងារ របស់ អង្គភាពខាងលើ នាពេលកន្លងមកពិសេសបញ្ហាប្រឈម និងបានដាក់ចេញនូវវិធានការមួយ ចំនួន ដល់កងកម្លាំងនគរបាលនៅទីនោះដើម្បីអនុវត្ត ធ្វើយ៉ាង ណាឱ្យការងារប្រចាំថ្ងៃ ប្រកបដោយប្រសិ ទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អ។បន្ទាប់ពីសំណេះសំណាលផ្តាំផ្ញើនិងដាក់ចេញនូវវិធានការរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការបាន បន្តចុះទៅដល់ប៉ុស្តិ៍នគរបាលការពារព្រំដែន ចំ ណុះវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៩ ដើម្បី បានឃើញផ្ទាល់នូវទិដ្ឋភាពនិងសកម្មភាពដែល កន្លងទៅ កងកម្លាំងនគរបាល នៅទីនោះបានសហការជាមួយអង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ លេីកិច្ចការពារបាននូវបូរណភាពទឹកដី បង្ការទប់ស្កាត់និងបង្រ្កាប នូវរាល់អំពើល្មើស ច្បាប់ ដែល កើតមាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ