ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់វេទិកាសាធារណៈ រាជរដ្ឋាភិបាល តែងតែលើកឡើងពីកត្តាសុខសន្តិភាព រហូតមានអ្នកខ្លះរិះគន់ ។ សម្ដេចថា ការលើកឡើងនេះ ក៏ដោយសារតែសន្តិភាពនៅកម្ពុជា នៅផុយស្រួយណាស់ប្រសិនបើយើងមានការធ្វេសប្រហែស។ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរំលឹកពីពាក្យសន្តិភាពនោះ ក៏ព្រោះតែនៅពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងតែទទួលរងទុក្ខវេទនាដោយសារសង្រ្គាម ដូចដែលយើងបានមើលឃើញច្បាស់ទាំងអស់គ្នា ដូចជា អ៊ុយក្រែនជាដើម។សម្តេចធិបតី បានដង្កត់ធ្កន់ថា កម្ពុជាទើបតែទទួលបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណ២៦ឆ្នាំតែប៉ុណ្ណោះ ដែលប្រការនេះចាំបាច់យើងត្រូវរួមគ្នាថែរក្សាសន្តិភាពបន្តទៀតឱ្យបានរាប់រយឆ្នាំទៅមុខដើម្បីកូនចៅយើងជំនាន់ក្រោយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ