ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បរទេសធ្លាប់ឮថា កម្ពុជាមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងទិដ្ឋភាព នៃកំណើតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែទាំងការប្រែប្រួលមុខមាត់ សង្គមជាតិទាំងមូលផងដែរ។សម្តេចធិបតី បានមានប្រសាសន៍ថា កន្លងមកបទេសជាច្រើន បានលឺអំពីប្រទេសកម្ពុជា ភាគច្រើនលឺតែទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ ចំការមីនប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្នបរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគេតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន ភាពស៊ីវិល័យរបស់កម្ពុជា ដែលខុសទាំងស្រុងអ្វី ដែលពួកគេធ្លាប់លឺ។ជាមួយការរីកចម្រើនរបស់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា បរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើល ដូចគ្នា ជាមួយនឹងល្បឿនការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា ក្នុងទីក្រុង ឬតាមទីជនបទ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ