(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បើកកិច្ចប្រជុំត្រៀមរៀបចំស្តីពីការតាំងពិព័ណ៌ម្ហូបអាហារដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។លោក សុខ លូ បានឱ្យដឹងអំពីការរៀបចំក្រុមការងារចុះត្រួតពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀត និងសហការជាមួយក្រុមជាង ដែលទទួលការជួសជុល កែសម្រួល រចនាឡើងវិញ ព្រះពុទ្ធរូបអង្គធំ អង្គតូច និងមានការរៀបចំ សោភ័ណភាព ព្រមទាំងកែសម្រួលលំនៅឋានមិនរៀបរយនៅជុំវិញទីតាំងជើងភ្នំសំពៅ ដែលនិងត្រូវចាប់ផ្តើមដំណើរការ ធ្វើឲ្យបានឆាប់ និងមានគុណភាពល្អប្រណិត និង មានប្រសិទ្ធភាពខ្ពស់។លោកអភិបាលខេត្តបាត់ដំបង ថ្លែងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តបាត់ដំបងតែងតែបានធ្វើព្រឹត្តការនេះឡើងដើម្បីបង្ហាញពីស្នាដៃ អ្នកធ្វើម្ហូបអាហារខ្មែរ ក្នុងខេត្តបាត់ដំបង ធ្វើការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តក៏ដូចជាការជូនដំណឹងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានមកលេងបានស្គាល់ពីស្នាដៃចុងភៅ អ្នកធ្វើម្ហូបខ្មែរនៅខេត្តបាត់ដំបង ដែលធ្លាប់មានទទួលស្គាល់ពីមជ្ឈដ្ឋានកន្លងមក។លោកបានបន្តថា ក្នុងព្រឹត្តការណ៍នេះផងដែរ ខេត្តបាត់ដំបង ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ នេះ និងមានការសម្ពោធជាផ្លូវការនាចុងខែធ្នូខាងមុខនេះនៅផ្លូវលេខ១ មុខអគារសារមន្ទីរប្រវត្តិសាស្រ្ត (សាលាខេត្តចាស់) ជាផ្លូវការផងដែរ។ក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា អំពីការរៀបចំពិធីព្រឹត្តការណ៍សង្រ្កាន្តចូលឆ្នាំថ្មី ឆ្នាំខ្មែរប្រពៃណីជាតិ ២០២៥ យើងបានសហការគ្នាជាមួយ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក ដូចឆ្នាំមុនៗ និងរដ្ឋបាលខេត្តដែលមានទីតាំងនៅក្នុងសាលាខេត្ត ដោយបានផ្លាស់ប្តូរទីតាំងចាស់ពីវិទ្យាល័យ នេត យ៉ង់ មកកន្លែងថ្មីវិញ។លោកបានប្រាប់ទៅរដ្ឋបាលក្រុង ត្រូវរួសរាន់រៀបចំតុបតែងសោភ័ណភាពក្រុងក្នុងការកាត់តម្រឹមដើមឈើ និងមិនអនុញ្ញាតឲ្យមានស្លាកយីហោស្រាបៀនៅតាមដងផ្លូវសាធារណ:ធំៗបន្តទៀតបានឡើយ និងសម្អាត សំរាម អនាម័យបរិស្ថានឲ្យបានស្អាតល្អប្រសើ ដើម្បីលម្អទីក្រុងក្នុងពិធីបុណ្យ ព្រឹត្តការណ៍ផ្សេងៗជាបន្តបន្ទាប់នាពេលខាងមុខនេះ។លោកក៏បានណែនាំរដ្ឋបាលស្រុកនានា ក្នុងខេត្តមានកិច្ចសហការចូលរួម និងអំពាវនាវប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត មកលេងកម្សាន្តគ្រប់ព្រឹត្តការណ៍ទាំងអស់ឲ្យបានច្រើនកុះករទទួលបានសប្បាយរីករាយបានដោយរលូនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ