ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ នូវថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិនមែនដើម្បីបន្ទុកបន្ថែម ជូនបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ហើយកិច្ចការងារនេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការចាប់បង្ខំទេ ។ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចអំពីគុណតម្លៃ និងផលប្រយោជន៍នានា នៅក្នុងការចុះឈ្មោះក្នុងប្រព័ន្ធ ក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមានកាត្តព្វកិច្ច និងចំណាយផ្សេងៗឡើយ ហើយជាពិសេសអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនមានគិតថ្លៃអ្វីទាំងអស់ ។សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាល មានកម្មវិធីគោលនយោបាយសេដ្ឋកិច្ចជាច្រើន ដើម្បីគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលរដ្ឋក្រីក្រ ហើយនឹងមានគោលនយោបាយផ្សេងទៀតទៅថ្ងៃមុខផងដែរ ។សម្តេចធិបតី បានលើកឡើងទៀតថា ទៅថ្ងៃមុខទៀត យើងអាចចេញគោលនយោបាយអ្វីផ្សេងៗ តែយើងអាចដឹងច្បាស់ ហើយអាចជួយច្បាស់តែម្តង ថានៅខេត្តណាមានប៉ុន្មាន នៅទីណាមានប៉ុន្មាន ហើយយើងត្រូវជួយអ្វី ហើយជាពិសេស នៅក្នុងកាលទេសៈ នៃដំណាក់កាលនៃគ្រោះ ដែលមិនបានត្រៀមទុកនេះតែម្តង ព្រោះប្រជាជននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែទទួលរងគ្រោះហានិភ័យខ្ពស់ជាងគេ ប្រៀបធៀបជាមួយអ្នកដែលមានមូលដ្ឋានរឹងមាំ នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ