ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លៀសខុសច្បាប់ជាង៥០តោនរបស់ឈ្មួញសន វ៉ាន់នីនៅស្រុកក្រគរ ដឹកជញ្ជូនទៅប្រទេសវៀតណាមបានជោគជ័យតាមរថយន្ត១គ្រឿងក្នុងចំណោម២គ្រឿង
Mon,16 December 2024 (Time 10:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

(ខេត្តពោធិ៍សាត់)សេចក្ដីរាយការណ៍នៅវេលាយប់ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ លៀសខុស ច្បាប់(ល្អិតៗ)យ៉ាងតិចទម្ងន់ជាង ៥០តោន កំពុងដឹក ជញ្ជូនតាមរយៈរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ រួចឆ្ពោះទៅប្រទេសវៀតណាម ។ រហូត មកដល់ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះរថយន្តដឹកលៀស១គ្រឿងក្នុងចំណោម២ គ្រឿងបានចាកចេញពីខេត្តពោធិ៍សាត់ដោយសុវត្ថិភាព រីឯរថយន្ត១គ្រឿងទៀត កំពុងបើកគេចចុះគេចឡើង,និងសម្របសម្រួលពីភ្នែកសមត្ថកិច្ច។

ប្រភពឲ្យខ្សិបថា ម្ចាស់លៀសខុសច្បាប់នោះគឺជាស្ត្រីដ៏មានឥទ្ធិពលនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ឈ្មោះ សន វ៉ាន់នី ។ លោកស្រីសន វ៉ាន់នី ជាអ្នករកស៊ីដឹកជញ្ជូននាំលៀដទៅប្រទេសវៀតណាម ជាយូរឆ្នាំមក ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ។ ការ ដែលគាត់អាចរកស៊ីដឹកជញ្ជូនលៀស ឆ្លងប្រទេសបានទាំងបំពានច្បាប់ដូច្នេះព្រោះតែមានការសម្របសម្រួលពីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលលោកយូរ សុវិចិត្រប្រចាំនៅស្រុកក្រគរនោះតែម្ដង។ ជាក់ស្ដែងកាលពីវេលាទៀបភ្លឺឆ្លងចូលថ្ងៃទី១៦ខែធ្នូនេះ ហាក់ដូចជាមានការរំជើបរំជួលខ្លាំងអំពីករណីនាំលៀសរបស់លោកស្រី សន វ៉ាន់នី ព្រោះតែសមត្ថកិច្ចដែលទទួលបានលាបសក្ការៈឲ្យចេញ,តែអ្នកដែលមិនបានស៊ីចុកព្យាយាមតាមចាប់។

ប្រភពព័ត៌មានឲ្យដឹងទៀតថា សកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ ធ្វើឡើងនៅចំណុចមាត់ទឹកបឹងទន្លេសាបស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយជញ្ជូនតាមរថយន្តបែន ដើម្បីទៅសាងបន្តដាក់រថយន្តធុនធំ ទើបចេញ ដំណើរតាមច្រកព្រំដែនជ្រៃធំ ខេត្តណ្ដាល ឆ្ពោះទៅប្រទេសវៀតណាម ។ រហូតដល់វេលាជិតភ្លឺរថយន្តដឹកលាសបានចេញដំណើរបន្ទាប់ពីមានការសម្របសម្រួលជាមួយសមត្ថកិច្ចជាច្រើនផ្នែក។ យ៉ាងណាក៏ដោយ ក្នុង ចំណោមរថយន្តដឹកលៀសទាំង២គ្រឿងនេះ មានតែ ១គ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរចាកចេញដោយសុវត្ថិភាព រីឯ១គ្រឿងទៀតត្រូវគេប្រាប់ថាមិនទាន់បានចាកចេញនៅឡើយទេ។

លោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ បានប្រាប់អ្នកកាសែតទៅព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤នេះថា លោកមិនបានដឹងអំពីករណីនេះទេ ពីព្រោះលោកមិននៅក្នុងមូលដ្ឋាននៃខេត្តពោធិ៍សាត់នោះឡើយ ដោយជាប់រវល់មកថែជំងឺម្ដាយនៅភ្នំពេញ។ ទោះយ៉ាងណា ក៏ដោយនៅក្នុងមូលដ្ឋានខាងលើនោះ មានសមត្ថកិច្ចជំនាញច្រើនផ្សេងទៀត ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិប្រចាំការនៅទីនោះដែរ។ ដូច្នេះវាមិនមែនស្ថិតនៅលើកការទទួលខុសត្រូវរបស់លោកតែម្នាក់នោះឡើយ។

ប្រភពបញ្ជាក់ថា លៀសខុសច្បាប់កំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញក្រៅប្រទេស ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមដាច់ខាតមិនឲ្យពលរដ្ឋនេសាទនោះទេ ជាពិសេសការដឹកជញ្ជូននាំចេញទៅប្រទេសជិតខាង ផ្ទុយទៅវិញាឈ្មួញនៅតែប្រព្រឹត្តិបានយ៉ាងរលូនផ្គើននឹងច្បាប់ នេះក៏ដោយសារតែមន្រ្តីជំនាញបើកដៃ ដែលមានលោក យូរ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ។ ករណីខាងលើនេះ សូមថ្នាក់ក្រសួងពិនិត្យមន្រ្តីថ្នាក់មូលដ្ឋានឲ្យបានស៊ីជម្រៅផង ម្យ៉ាងទៀតឈ្មួញលៀស និងមន្ត្រីជំនាញគេសង្កេត ឃើញមានការភាពស្និតស្នាលគ្នាផងដែរ ពិសេសជាងនេះសមត្ថកិច្ចតាមដងផ្លូវ ពិនិត្យមើលរថយន្ត ក្បាលពណ៌ស ទ្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខ 3J 4201 អាចនឹងសាងឡើងបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ