ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី
(បាត់ដំបង)នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង។