(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិកប្រជាកម្ពុជា ដឹកនាំដោយលោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក។លោក សុខ លូ បានស្វាគមន៍ទៅកាន់លោកស្រី Bridgette L.Walker ដែលបានមកដល់ទឹកដីខេត្តបាត់ដំបង ព្រមទាំងបានធ្វើទស្សនកិច្ច នៅតាមតំបន់នានា ក្នុងខេត្តបាត់ដំបង ហើយលោកបានស្នើទៅកាន់ លោកស្រីជួយជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគតាមបណ្តារដ្ឋផ្សេងៗ របស់សហរដ្ឋអាមេរិក មកទស្សនា និងវិនិយោគនៅខេត្តបាត់ដំបង ឲ្យបានច្រើនបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍ ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្ម ព្រោះបច្ចុប្បន្នការវិនិយោគលើវិស័យនេះ នៅក្នុងខេត្តបាត់ដំបងនៅមានកម្រិតទាបនៅឡើយ។លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Bridgette L.Walker និងក្រុមការងារ ដែលបានជួយអភិវឌ្ឍន៍សមិទ្ធផលនានា និងវិនិយោគក្នុងខេត្តបាត់ដំបងនាពេលកន្លងមក និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទៅវិញទៅមកជាមួយគ្នាបន្ថែមទៀត។ក្នុងឱកាសនោះ លោកស្រីភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានចំណាយពេលវេលា ទទួលស្វាគមន៍យ៉ាងល្អ និងមានភាពកក់ក្តៅបំផុត។ លោកស្រីបង្ហាញក្ដីរីករាយ ដែលកន្លងមកមានការសហការគ្នាបានយ៉ាងល្អ និងបានមើលឃើញពីសក្តានុពលជាច្រើនរបស់ខេត្ត ជាពិសេសវិស័យកសិកម្ម ជាវិស័យមួយដែលសំខាន់របស់ខេត្តបាត់ដំបង។លោកស្រី បានសង្កេតឃើញថា ក្រុងបាត់ដំបង ជាទីក្រុងស្អាត សម្បូរដោយអគារ វប្បធម៌បុរាណ និងសម័យ ស្រស់ស្អាតគួរឲ្យជាចាប់អារម្មណ៍ និងការទាក់ទាញសម្រាប់ភ្ញៀវទេសចរទូទៅមកលេងក្នុងខេត្តបាត់ដំបងកាន់តែច្រើន។ លោកស្រីភារធារី បានកត់សម្គាល់ថា បាត់ដំបងជាខេត្តមួយដែលមានទីតាំងល្អ ស្អាត មានវប្បធម៌ ប្រពៃណី សម្បូរបែប ដូច្នេះលោកស្រីនឹងខិតខំជំរុញឲ្យរដ្ឋ ក្រុងនានា ក៏ដូចជាអ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួន មកបាត់ដំបងកាន់តែច្រើន និងខិតខំពង្រឹងកិច្ចសហប្រតិបត្តការរវាងសហរដ្ឋអាមេរិក និងរដ្ឋបាលខេត្តបាត់ដំបង ឲ្យកាន់តែរឹងមាំ និងស្និទស្នាល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ