(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា សមិទ្ធផលទាំងអស់ កើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។លោកបានកោតសរសើរកងកម្លាំងទាំងអស់ ដែលខិតខំប្រឹងប្រែងកន្លងមកដើម្បីឲ្យទទួលបាននូវសមិទ្ធផលជាស្នាដៃយើង ដូច្នេះបន្តថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរបស់យើង។លោកសង្ឃឹមថា «ថ្នាក់ដឹកនាំ និងកងកម្លាំងយើងទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧»។លោកបញ្ជាក់ថា កងកម្លាំងត្រូវរៀបចំផែនការច្បាស់លាស់ដោយបែងចែកភារកិច្ច ផ្លាស់ប្តូរវេនដោយមានការប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីទទួលជួបជាមួយប្រជាពលរដ្ឋ លើការងារផ្តល់សេវា សាធារណៈជូនពួកគាត់ តាមសំណូមពរ និងទាន់ពេលវេលា ពិសេសចេញល្បាតការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រដោយសហការជាមួយកម្លាំង ជំនាញ កម្លាំងប្រជាការពារ ដោយលក្ខណៈប្តូរវេនឡើងចុះ»។លោកបន្តថា «ត្រូវផ្តល់សេវាដោយសហការជាមួយជំនាញពាក់ព័ន្ធ បំពេញបែបបទ លិខិតស្នាមជូនប្រជាពលរដ្ឋចុះដល់ខ្នងផ្ទះ និងបន្តចែកលេខទូរស័ព្ទដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការទំនាក់ទំនង ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលមានបាតុភាព ឬសកម្មភាពផ្សេងៗ កើតឡើងជាយថាហេតុ និងអនុវត្តលើការងារនគរបាល និងសហគមន៍ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់»។លោកបានដាស់តឿនដល់កងកម្លាំង ត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ហើយបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំ។លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជំរុញឲ្យកងកម្លាំងត្រូវចូលរួមការដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះរស់នៅសុខដុមរម្យនាជាមួយគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ