ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំក្រសួងសុខាភិបាល ត្រូវគ្រប់គ្រងអាជ្ញាបណ្ណសុខាភិបាល ឱ្យបានច្បាស់លាស់ ដើម្បីធានាការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព។នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការគ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ របស់គ្រូពេទ្យផងដែរ។សម្តេចបវរធិបតី មានប្រសាសន៍ថា «ការគ្រប់អាជ្ញាបណ្ណ ឱ្យបានច្បាស់លាស់ កន្លងទៅក្រសួងសុខាភិបាល បានធ្វើការត្រួត ពិនិត្យទៅលើនេះ ហើយក៏បានបិទមួយចំនួន ហើយធ្វើយ៉ាងម៉េច ឱ្យមានភាពស្របច្បាប់ទាំងអស់គ្នា ព្រោះសុខភាព គឺត្រូវការសំខាន់»សម្តេចបវរធិបតី ក៏បានរំលឹក ក្នុងកិច្ចប្រជុំជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋ ឱ្យក្រសួងសុខាភិបាលពន្យល់បានច្បាស់លាស់ តើកម្រិតណា? នៃការផ្ដល់សេវាសុខាភិបាលនៅតាមផ្ទះ។សម្តេចបវរធិបតី បន្ដថា ការពង្រឹង និងការគ្រប់គ្រងថ្នាំពេទ្យ និងចំណីអាហារ បានត្រឹមត្រូវ និងតាមគុណភាព ធានាបាននូវប្រសិទ្ធិភាព កុំឱ្យប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ ដែលជាកិច្ចការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់។នាឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បន្តផ្ដល់អាទិភាព ដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈ សម្ដេច បានផ្ដល់គោលការណ៍ ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើស គ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ