(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រទេស ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការលាបពណ៌ពីមជ្ឈដ្ឋាននានា ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុត ព្រោះបើប្រទេសមួយរងនូវការផ្សព្វផ្សាយមិនល្អហើយនោះ ច្បាស់ណាស់នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទាំងអស់ ពិសេសអ្នកវិនិយោគ និងទេសចរណ៍ជាដើម។នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានណាមួយសង្ស័យពាក់ព័ន្ធបទល្មើស ត្រូវតែបើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ។ លោកបន្ដថា បទល្មើសនេះជាចំណុចរសើប ដូច្នេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា។អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលផ្ដល់កិច្ចសហការល្អកន្លងមក ដើម្បីរួមគ្នាឈានទៅការបង្ក្រាបបទល្មើសទាំងអស់នោះបានជោគជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ