ភ្នំពេញ៖ សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងចម្រុះប្រមាណជាងជិត ៤០០០នាក់ សម្រាប់ការពារក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤។នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។លទ្ធផលបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចំនួន ៣៩០៣នាក់ មកពី១៣ស្ថាប័ន អង្គភាព រួមមានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ពជើងទឹក កម្លាំងពិសេសប្រឆាំងភេរវកម្ម និងកម្លាំងមកពីស្ថាប័នផ្សេងៗជាច្រើន នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ដូចជាចំណុចជុំវិញបរិវេណប្រារព្ធពិធី គោលដៅចំណុចខ្ពស់ និងការពារក្បួនដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ជូនសម្តេច និងឥស្សរជនជាន់ខ្ពស់។ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការរួម មធ្យោបាយសរុប កម្លាំងសរុប ដើម្បីធានាឱ្យបានដាច់ខាតនូវ ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈថ្វាយព្រះមហាក្សត្រ ក៏ដូចជាថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ដែលអញ្ជើញចូលរួមក្នុងពិធី។សូមបញ្ជាក់ថា ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ