បន្ទាយមានជ័យ: នៅរសៀលថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាប្រតិបត្តិ ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា សិក្ខាកាមដែលចុះមានចំនួន ២៤ នាក់ ស្រី ៥នាក់ ចុះមកសរសេររបាយការណ៍ស្រាវជ្រាវក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើជាសារណា ការពារខ្លួន ដើម្បីបញ្ចប់វគ្គសិក្សារបស់ខ្លួន ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមស្វាមគមន៍យ៉ាងកោកក្តៅបំផុតចំពោះ ប្អូនៗជាសិក្ខាកាម ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងអង្គភាពស្នងការដ្ឋានសូមឱ្យប្អូនៗសិក្ខាកាមទទួលបានជោគជ័យក្នុងចុះកម្មសិក្សានេះ និងសូមឱ្យប្អូនៗត្រូវខិតខំយកចិត្តទុកដាក់ក្នុងរៀនសូត្រយកចំណេះមក អនុវត្តន៍ និងបម្រើផលប្រយោជន៍ដល់ អង្គភាព និងប្រជាជន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្វែងយល់បន្ថែម នូវមុខងារក៏ដូចជាការងារផ្សេងៗរបស់ការិយាល័យជំនាញ តាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ជូន និងធ្វើដោយជោគជ័យ និងបន្តយកចំណេះដឹងទៅបម្រើអង្គភាព និងបម្រើប្រជាជន ជាពិសេសប្អូនៗ ត្រូវមានភាពស្មោះត្រង់ គ្នានិងគ្នាក្នុងការចុះកម្មសិក្សាជាក្រុម ឬ ឯកជន សូមជូនពរប្អូនៗជោគជ័យក្នុងបេសកម្មនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ