ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២
Tue,05 November 2024 (Time 01:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាង ឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញ ទទួលអំណោយមនុស្សធម៌ រួមមាន បច្ឆ័យ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់(សង្ឃហទាន) ជាលើកទី២ ពីមន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង ដឹកនាំដោយ ព្រះគ្រូពុទ្ធរស្មី យឿម រដ្ឋសភា ព្រះអនុគណក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការ តំណាងតាមបណ្តាលវត្ត ទាំង២៨នៃគណមហានិកាយ ក្នុងក្រុងបាត់ដំបង ឯកឧត្តម លោក លោកស្រី អនុប្រធាន គណ:កម្មាធិការសាខានិងក្រុមប្រតិបត្តិសាខា សរុប១៤អង្គ/នាក់។នៅបរិវេនវត្តកណ្តាល ក្រុងបាត់ដំបង។

បន្ទាប់ពីបានបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យចប់សព្វគ្រប់ហើយ ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមានឯកឧត្តម សុខ លូ ជាប្រធានៈគណកម្មាធិការសាខា បានអនុញ្ញាតឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នា ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយជាចាំបាច់។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ក្នុងនាម ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាឯកឧត្តម ងី សែត បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លា ចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ ព្រះមន្ត្រីសង្ឃព្រះគ្រូចៅ អធិការវត្តក្នុងក្រុងបាត់ដំបង ដែលបានឧបត្ថម្ភអំណោយជាសម្ភារៈ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ក្រោមប្រធានបទ ៖«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ជាមួយគ្នានេះឯកឧត្តមងី សែត បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុងបាត់ដំបង ដែលតែងតែបានចែករំលែកនូវទេយ្យទាន ទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំនេះជា លើកទី២ ក្នុងឆ្នាំ២០២៤នេះដើម្បីឱ្យសាខាអាចចុះបំពេញប្រតិបត្តិការងារមនុស្សធម៌បានជាបន្តបន្ទាប់ទៀត។

ឯកឧត្ដម បានបញ្ចាក់ផងដែរថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា រយៈពេល១០ខែឆ្នាំ២០២៤នេះសាខាខេត្តបាត់ដំបង អនុសាខាក្រុងស្រុក បានផ្តល់អំណោយមនុស្សធម៌ជូនដល់ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ បានចំនួន១៣៥លើកស្មើនឹង១,២១៦គ្រួសារ ក្នុងក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមានដែលបានឧបត្ថម្ភ៖ បច្ច័យ១,៨០០,០០០ រៀល,អង្ករ១,៣១០ គ.ក,មី៤៧ កេស,ទឹកត្រី,៣៩ យួរ,ទឹកស៊ីអ៊ីវ៣៧ យួរនិងគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់សរុប ១១មុខផ្សេងទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ