ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ជា សុមេធី នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម នៅសិង្ហបុរី ពីថ្ងៃទី៥-៧ ខែវិច្ឆិកា
Mon,04 November 2024 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងដឹកនាំគណៈប្រតិភូក្រសួង ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យ​ដឹង​ថា កិច្ចប្រជុំដែលធ្វើឡើងក្រោមមូលបទ «គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហា​ប្រឈម និងកាលានុវត្តភាព» លោក នឹងអញ្ជើញថ្លែងសុន្ទរកថា​ក្នុងកិច្ចប្រជុំនេះ រួមជាមួយរដ្ឋ​មន្ត្រី​នៃប្រទេសជាសមាជិកអាស៊ានដទៃទៀត ស្ដីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាព​គ្រួសារ​អាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំ និងសន្និសីទនេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំទ្វេភាគីដាច់​ដោយ​ឡែក​ជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ ប្រទេសសិង្ហ​បុរី នៅ​ល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារលើកិច្ច​សហការស្តីពីកិច្ចការគ្រួសារ​រវាង​កម្ពុជា និងសិង្ហបុរី។

លោករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយក ប្រតិបត្តិអង្គការ Care for Children ដើម្បីពិភាក្សាលើគម្រោងរបស់អង្គការ Care for Children នៅកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ