ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
Wed,27 November 2024 (Time 02:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 49នាក់)

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

យោងតាមរបាយការណ៍បូកសរុប របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤៖
-ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ
-ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង
-ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង
– ផ្ទុកលេីសទម្ងន់ កម្រិតកំណត់និងពិន័យ ចំនួន ១,៦០៦ គ្រឿង ក្នុងនោះរថយន្តឃាត់រក្សាទុក ១ឆ្នាំ ចំនួន ៩៨ គ្រឿង។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ បន្ថែមលេីសពីនេះ គ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង ដេីម្បីចាត់វិធានការ បានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ