ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចបវរធិបតី ៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង ត្រូវតែពន្លត់ភ្លើងជាបន្ទាន់
Wed,27 November 2024 (Time 10:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 37នាក់)

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែងទៀតឡើយ គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់ ព្រោះអាណត្តិទី ៧នេះ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅពង្រឹង និងជំរុញការដោះស្រាយវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់ ។

នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រយៈពេល ១៥ខែនេះ បញ្ហាជម្លោះដីធ្លី នៅតាមបណ្ដាញសង្គមនានា បានថយចុះកម្រិតណា។

សម្តេចបវរធិបតី បន្ដថា រដ្ឋាភិបាលអាណត្តិទី៧ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឲ្យជម្លោះដីធ្លីបានថយចុះជាលំដាប់។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ចំពោះបញ្ហាវិវាទដីធ្លី រឿងនេះ មិនមែនជារឿងដែរថ្មីទេ វាជារឿងកើតរាំរៃ តើយើងនៅរងចាំបញ្ហាបែបនេះ អង្គុយចាំបក់ផ្សែង ១០០ឆ្នាំឬទេ? នេះគឺជាការកំណត់ទិសដៅ មួយពីដើមទីឲ្យច្បាស់ តើយើងត្រូវធ្វើយ៉ាងម៉េច? ដើម្បីពន្លត់ភ្លើង កុំអង្គុយបកផ្សែង» ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះបញ្ហាវិវាទដីធ្លី រាជរដ្ឋាភិបាល បានកំណត់បញ្ហាពីដើមទី នៃអាណត្តិទី៧នេះ ក្នុងការដោះស្រាយ ក្នុងនោះបញ្ហាធំជាគេ គឺការកំណត់ព្រំប្រទល់ដី មិនទាន់មានភាពច្បាស់លាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ