ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអំពាវនាវដល់បណ្ដាក្រសួងស្ថាប័នទាំងអស់ ត្រូវបន្ដបុរេសកម្មលើការងារពង្រឹងរចនាសម្ព័ន្ធ ទាំងក្របខ័ណ្ឌមន្ដ្រី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង។ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈការរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចសំខាន់ ក្នុងពេលដែលក្រសួងសាមីមានភាពម្ចាស់ការ និងបុរេសកម្ម តែត្រូវទៅតាមអភិក្រមមួយ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំជាប្រចាំ គឺពង្រឹងជាជាងពង្រីករចនាសម្ព័ន្ធ ទាំងក្របខ័ណ្ឌមន្រ្តី ទាំងការរៀបចំផ្ទះឲ្យរៀបរយ» ។បើតាមការឲ្យដឹងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានផ្ដល់ជាការគាំទ្របច្ចេកទេស ទៅដល់ក្រសួងសាមីខ្លួនឯង ដែលត្រូវម្ចាស់ការ និងបុរេសកម្មនូវការអនុវត្តការវិភាគមុខងារផ្ទាល់ខ្លួន ក្រសួងមុខងារសាធារណៈក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សា ផ្ដល់យោបល់ ជាមួយក្រសួងសាមីទាំងអស់ ដើម្បីឲ្យបណ្ដាក្រសួងនីមួយៗ ឈានទៅដល់ការសម្រេចគោលដៅរួមជំហ៊ានទី១ផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កន្លងមក នៅតាមបណ្ដាក្រសួងមួយចំនួន ធ្លាប់បានស្នើសុំឲ្យមានការជ្រើសរើសមន្រ្តីបន្ថែម ដើម្បីបំពេញតួនាទីភារកិច្ច ប៉ុន្តែចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ និងការវិភាគមុខងារត្រូវផ្សាភ្ជាប់ទៅនឹងសុខភាពរបស់ខ្លួន ជាមួយគ្នានេះ គឺមិនមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធនោះទេ។រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្រ្តី នៅក្នុងអាណត្តិថ្មីកន្លងមកសុទ្ធតែជាក្របខ័ណ្ឌ ដែលបានអនុញ្ញាតតាំងពីឆ្នាំ ២០២៣មក ចំពោះលក្ខណ្ឌជ្រើសរើសមន្រ្តីថ្មី នៅក្នុងឆ្នាំ២០២៤ និង២០២៥ គឺមិនទាន់មាននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ