ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ នេះជាចំណុចខុសគ្នាជាមួយ ប្រទេសមួយចំនួនក្នុងតំបន់។ក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី។សម្តេចបវរធិបតី មានប្រសាសន៍ថា «ទាំងនេះ មិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលនយោបាយទាំងនេះ ត្រូវបានចែកពេញលេញ នៅក្នុងការប្ដេជ្ញាចិត្តរបស់យើងចំពោះ WTO នៅក្នុងច្បាប់របស់យើង។ ជាឧទាហរណ៍ យើងបានផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់»។សម្តេចបវរធិបតី បន្ដថា តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សា ប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេច ជឿជាក់ថា «ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ»។សម្តេចបវរធិបតី បន្ថែមថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កម្ពុជា ផ្តល់នូវទីផ្សារដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ។សម្តេចបវរធិបតី បន្ដទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់គឺបានន័យថា នេះមិនមែនជាការចូលទៅកាន់ទីផ្សារ ក្នុងស្រុករបស់ប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ ១៦លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលទីផ្សាររួម ដែលមានប្រជាជនរាប់ពាន់លាននាក់។ កម្ពុជា មិនត្រឹមតែផ្តល់ជូនវិនិយោគិន នូវកន្លែងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ កម្ពុជា កំពុងតែផ្តល់ជូនពួកគេ នូវសក្តានុពលឆ្ពោះទៅអនាគតរបស់តំបន់នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ