(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែកចំនួន១ខ្សែ ប្រវែង៤,៦០០ម៉ែត្រ អគារទីចាត់ការ និងបណ្ណាល័យ១ខ្នង ស្មើ២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ញ៉ែម សាខន សខេង ស្ថិតក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជិត២០០០នាក់។អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ថ្ងៃនេះពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង និងអគារទីចាត់ការ និងបណ្ណាល័យ ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានផ្លូវបេតុងប្រវែង ៤,៦០០ម៉ែត្រ ចំណាយថវិកា៥៨៤.៣៦៦ដុល្លារ និងអគារទីចាត់ការ និងបណ្ណាល័យចំនួន ១ខ្នង ស្មើនិង២បន្ទប់ ចំណាយថវិកាសរុប៣៥.៣៩៤ដុល្លារ និងសរុបថវិកាទាំងអស់ចំនួន ៦១៩.៧៦០ដុល្លារ។អភិសន្តិបណ្ឌិត បានបន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ជាពិសេសការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោតយកកត្តាធនធានមនុស្សជាអាទិភាព ជាគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។លោកអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរលោក ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង និងលោកស្រី, លោក ងិន បាណាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបាភ្នំ លោកស្រីព្រមទាំងសហការរីក្រោមឱវាទ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសនៅស្រុកបាភ្នំ ខេត្តព្រៃវែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ