(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក មន្ទីរអង្គភាពនានា ក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត។លោក សុខ លូ បានណែនាំឱ្យអភិបាលក្រុងស្រុក និងកងកម្លាំងទាំង៣ បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ។បន្ថែមពីនេះ លោកអភិបាលខេត្ត បានប្រជុំពិភាក្សា និងណែនាំការងារចាំបាច់មួយចំនួនដែលរដ្ឋបាលខេត្តត្រៀម រៀបចំជាបន្តបន្ទាប់ដែលមានការប្រជុំពិភាក្សាលើការងាររៀបចំវេទិកាថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការរៀបចំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការកសាងអភិវឌ្ឍកែលម្អ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ និងតំបន់ទេសចរណ៍ផ្សេងទៀតក្នុងខេត្តបាត់ដំបង។នៅចុងឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបង ក៏មានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៦ដែលប្រារព្ធធ្វើឡើង ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកម្មវិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងខេត្តបាត់ដំបង ចំនួន១៣០នាក់ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងការត្រៀមរៀបចំសហការជាមួយ ស.ស.យ.ក ខេត្តដើម្បីធ្វើសង្ក្រាន្តខេត្តបាត់ដំបងក្នុងឆ្នាំថ្មី ២០២៥ខាងមុខនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ